កក់ឥឡូវ​នេះ

ភោជនីយដ្ឋានទេសភាពដើមស្រល់សូមស្វាគមន៍!!!

vKirirom ជាឋានសួគ៌ក្នុងក្តីស្រម៉ៃរបស់អស់លោកអ្នក!!

លោកអ្នកនឹងរីករាយជាមួយបរិយាកាសដ៏ស្រស់ស្រាយជាមួយនឹងបរិស្ថានធម្មជាតិដែលនៅជុំវិ់ញរមណីយដ្ឋានយើងខ្ញុំ សូមអញ្ជើញមកកំសាន្តនៅភោជនីយដ្ឋានរបស់យើង លោកអ្នកនឹងរីករាយក្នុងការ​ភ្លក្សមុខម្ហូប​ដែល​ជាថ្វីដៃដ៍បិុនប្រសប់របស់ចុងភៅយើងខ្ញុំ ឬមកស្នាក់នៅក្នុងបន្ទប់ប្រកបដោយភាពច្នៃប្រឌិត​ហើយ​ប្រណិតរបស់យើងខ្ញុំ

ពត៌មាន​បន្ថែម

សេវាកម្ម និង បរិក្ខា


រមណីយដ្ឋាន vKirirom Pine Resort ​យើងខ្ញុំមានរៀបចំកន្លែងសម្រាប់កិច្ចប្រជុំពិធីជប់លៀងផ្សេងៗ

សូមអញ្ជើញមកទីនេះជាមួយនឹង​រ្តកិច្ចពិភាក្​យុទ្ធសាស្​សាជាមួយសមាជិកក្រុមរបស់លោកអ្នកនិងដោះស្រាយបញ្ហា​នៅលើកំពូលភ្នំដ៏ស្រស់ស្អាតមួយនេះ!! យើងខ្ញ៉បានរៀបចំកន្លែងសម្រាប់ធ្វើកិច្ចពិភាក្សានោះយ៉ាងសមរម្យ ស្រស់ស្អាត ប្លែក សក្តិសមនឹង សិក្ខាសាលា សន្និសីទ របស់ក្រុមហ៊ុន លោកអ្នក ។

ទីកន្លែងស្នាក់នៅប្រកបដោយផាសុខភាព

ទីកន្លែងស្នាក់នៅប្រកបដោយផាសុខភាពនិងសាងអនុស្សាវរីយ៍ រួមទាំងភាពរីករាយនឹងការស្នាក់នៅក្នុងលំនៅស្ថានដែលសាងសង់ឡើងក្នុងចំណោមដើមស្រល់ដ៏ស្រស់បំព្រង

ទីកន្លែងស្នាក់នៅដែលរចនាឡើងយ៉ាងពិសេស និង ប្រណិត​ដែល​ពោរពេញដោយភាពស្ងប់ស្ងាត់មានសុវត្ថិភាព​ លោកអ្នកនឹងរីករាយនឹងទេសភាពបរិយាកាស​ស្រស់ស្រាយពេលលឺសម្លេងខ្យល់ដែលបក់ប៉ះនឹងដើមស្រល់ទាំងនោះ



ភោជនីយដ្ឋានដែលស្ថិតនៅកំពូលភ្នំគីរីរម្យ

ភោជនីយដ្ឋានដ៏ទំនើប ម្ហូបអាហារដ៏ឆ្ងុយឆ្ញាញ់ រួមទាំងទេសភាពដ៏ស្រស់ស្អាតនៃភោជនីយដ្ឋានទេសភាពដើមស្រល់

ភោជនីយដ្ឋានយើងខ្ញុំមានម្ហូបខ្មែរឆ្ងុយ ឆ្ងាញ់​ជាច្រើនមុខនិងអ្វីដែលធ្វើឱ្យភោជនីយដ្ឋានយើងខ្ញុំមានភាពខុសគ្នាពីភោជនីយដ្ឋានដ៏ទៃនោះគឺ​ភោជនីយដ្ឋានរបស់យើងបានស្ថិត​នៅក្នុងចំណោមទេសភាពដើមឈើស្រល់ដ៏ស្រស់ស្អាតរួមទាំងសម្រស់ព្រៃព្រឹក្សានៃភ្នំគីរីរម្យ។ សំឡេងខ្យល់បក់បោកទៅលើដើមស្រល់នេះបានផ្តល់នូវសំឡេងដ៏ពិរោះមកប៉ះត្រចៀករបស់លោកអ្នក ខណៈពេល​កំពុង​រីករាយជាមួយម្ហូបអាហារដ៏មានឱជីរស! យើងមានចុងភៅខ្មែរអាចចម្អិនម្ហូបសម័យយ៉ាងចំណាន​ដែលមានឱជីរសឆ្ញាញ់ពិសារ ចម្អិនជាមួយបន្លែស្រស់ៗនិងផ្លែឈើដែលបានមកពីសួនរបស់យើងផ្ទាល់។ អតិថិជននឹងទទួលបានភាពរីករាយស្រស់ស្រាយជាមួយនឹងខ្យល់អាកាសនិងសម្រស់ជុំវិញនៃដើមស្រល់ទាំងនេះផងដែរ ។ ទេសភាពដ៏ខៀវស្រងាត់នៃធម្មជាតិដ៏ល្អឥតខ្ចោះនិងភ្លក្សរសជាតិអាហារដ៏មានឱជីរសរបស់ភោជនីយដ្ឋានទេសភាពដើមស្រល់ដែលស្ថិតនៅក្នុងទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនេះសម្រាប់វិស្សមកាលនិងថ្ងៃឈប់សម្រាករបស់លោកអ្នក។

សូមរីករាយនឹងការភ្លក្សរសជាតិកាហ្វេដ៏ឆ្ងុយឆ្ញាញ់ខណៈពេលលោកអ្នកមកកំសាន្តនៅឧទ្យានជាតិគីរីរម្យ


ព័ត៌មានបន្ថែម
vkirirom auto camping tent

ការបោះជំរុំ

ការបោះជំរុំដែលប្រកបដោយសុវត្ថិភាពក្រោមពន្លឺព្រះច័ន្ទ រួមទាំងហ្វូងផ្កាយដ៏ស្រស់ស្អាតនាពេលរាត្រី រមណីយដ្ឋាន vKrirom Pine Resort យើងខ្ញុំមានតង់សម្រាប់ជួលដល់អស់លោកអ្នក

ព័ត៏មានបន្ថែម
vkirirom borey type room A

vKirirom ជាផ្ទះទី២ របស់លោកអ្នក

រមណីយដ្ឋានរបស់យើងខ្ញុំមានការផ្តល់ជូនពិសេសសម្រាប់អ្នកដែលចង់បានផ្ទះសមរម្យស្ថិតនៅលើភ្នំដ៏ស្រស់ស្អាតមួយនេះ លោកអ្នកអាចប្រារព្ធពីធីជប់លៀងធំល្មមលក្ខណៈជាក្រុមគ្រួសារនិងជួបជុំសាច់ញាតិ មិត្តភក្តិរបស់អ្នកក្នុងអំឡុងពេលថ្ងៃឈប់សម្រាកលំហែកាយរបស់អ្នកនៅទីនេះ ។

ព័ត៏មានបន្ថែម
kirirom chombok

ឧទ្យានជាតិគិរីរម្យ

ឧទ្យានជាតិគិរីរម្យជាភ្នំប្រវត្តិសាស្រ្តដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជាដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ភាគពាយ័ព្យនៃរាជធានីភ្នំពេញហើយមានចំងាយប្រមាណ១១២ គីឡូម៉ែត្រ។

ព័ត៌មានបន្ថែម